អស្ចារ្យ !!! វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Hun Sen Cup (ថ្នាក់ខេត្ត) ផ្គូរផ្គងគូប្រកួតរួចហើយ

ការចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់វគ្គ ៨ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) នៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ ២០១៨ បានរកឃើញគូប្រកួតទាំង ៤គូហើយ ។



សម្រាប់គូប្រកួតទាំងបួនគូនោះរួមមានដូចជា៖
- ក្រុមបាល់ទាត់ខេត្តកោះកុង ប្រកួតទល់នឹង ក្រុមបាល់ទាត់ខេត្តព្រៃវែង
- សាលាបាល់ទាត់ជាតិបាទី U18 ប្រកួតទល់នឹង ក្លិបបាល់ទាត់ស៊ីម៉ាក់អេហ្វស៊ី
- ក្រុមបាល់ទាត់ខេត្តកំពត ប្រកួតទល់នឹង ក្រុមបាល់ទាត់ខេត្តមណ្ឌលគិរី
- ក្រុមបាល់ទាត់ខេត្តកំពង់ចាម ប្រកួតទល់នឹង ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ

សូមបញ្ជាក់ផងដែរថា ការប្រកួតទាំងនេះត្រូវធ្វើឡើងចំនួនតែមួយជើងប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខ ។

មានតែក្រុម ៤ ប៉ុណ្ណោះ នឹងបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(ថ្នាក់ខេត្ត) ដែលនឹងប្រកួតនៅថ្ងៃទី ១២ ខែ ឧសភា នៅពហុកីឡដ្ឋានជាតិ ។

រូបភាពជាកម្មសិទ្ធរបស់៖ CNCC

Comments