ក្លិបទាំងអស់ក្នុងលីគថៃ រដូវកាល ២០១៨ ទទួលបានថវិកាពីគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធសរុប ៩០លានបាត

សហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហាញអំពីដំណើរការនៃការផ្តល់ថិវិកាទៅដល់ក្លិបបាល់ទាត់នៅក្នុងលីគកំពូលថៃ រដូវកាល ២០១៨ ដើម្បីពង្រឹង និងអភិវឌ្ឍន៍ក្លិបរបស់ពួកគេបន្ថែមទៀត ក្នុងគោលដៅដើម្បីឈានទៅដល់កម្រិតដែលមានស្តង់ដារខ្ពស់បន្តទៀត។




សហព័ន្ធកីឡាបាល់ទាត់ថៃ ក្រោមការគាំទ្រដោយព្រះមហាក្សត្រ ក្នុងគម្រោងអភិវឌ្ឍន៍ បានផ្តល់ថវិកា ៥លានបាត ទៅដល់សមាជិក Thai League 2018 ដើម្បីផ្គត់ផ្គង់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, កីឡដ្ឋាន, ថ្នាលយុវជន ជាដើម ស្របពេលដែលពួកគេ នឹងត្រូវទទួលបានការគាំទ្រប្រចាំរដូវកាលចំនួន ២០លានបាត ដោយឡែក ។





ក្លិបទាំង ១៨ ក្នុង Thai League 2018 នឹងត្រូវទទួលយកថវិកាទាំងនោះទៅប្រើប្រាស់ដូចជា៖
១. ក្លិប Sukhothai FC បានផ្តោតសំខាន់លើថ្នាលយុវជន។ គ្រឹះរបស់ក្លិបនេះគឺខ្លាំង ហើយថវិកា ៥លានបាតនេះ គឺដើម្បីសាងសង់មជ្ឍមណ្ឌលបណ្តុះបណ្តាលយុវជន ជាមួយនឹងឧបករណ៍ប្រើប្រាស់ ហើយព្រមទាំងបំពាក់ប្រព័ន្ធស្តុកទឹកដើម្បីថែទាំទីលាន។
២. ក្លិប Prachuap FC ដែលទើបតែឡើងមកកាន់លីគកំពូលជាលើកដំបូង ទទួលបានការឧបត្ថម្ភដល់ការអភិវឌ្ឍកីឡដ្ឋានរបស់ខ្លួន និងការជួសជុលបន្ទប់ប្រព័ន្ធផ្សព្វផ្សាយ កាមេរ៉ា និងប្រព័ន្ធអគ្គិសនី ដែលអនុញ្ញាតឱ្យអ្នកកាសែតធ្វើការពេញសមត្ថភាព ។
៣. ក្លិប Ratchaburi Mitr Phol FC នឹងប្រើប្រាស់ថវិកាសម្រាប់ការជួសជុល កីឡដ្ឋាន Mitr Phol ជាថ្មី និងស្រស់ស្អាត ក្នុងនាមជាក្រុមកំពូលរបស់ប្រទេសថៃ។
៤. ក្លិប Air Force Central FC និង Nakhon Ratchasima Mazda FC ប្រើប្រាស់ដើម្បីកែលម្អទឹកដីរបស់ខ្លួនដូចជា ស្មៅ និងប្រព័ន្ធអគ្គិសនី ឱ្យមានស្តង់ដារខ្ពស់ តាមច្បាប់របស់ AFF និង AFC ។
៥. ក្លិប Suphanburi នឹងផ្តោតលើការកែលម្អកីឡដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេសក្នុងការរៀបចំទីលានស្មៅនៃមជ្ឍមណ្ឌលកីឡា Suphanburi ដែលនឹងបញ្ចប់នៅក្នុងរដូវកាល ២០១៩។ លើសពីនេះទៀតថវិកាទាំងនោះក៏នឹងត្រូវចំណាយលើគ្រឿងបរិក្ខារ ដើម្បីកែលម្អទីលានហ្វឹកហាត់ និងផ្ទាំង LED ផងដែរ ។
៦. ក្លិប Chainat Horn Bill កែលម្អទីលានរបស់កីឡដ្ឋាន។ តម្លើងប្រព័ន្ធទឹកថែទាំស្មៅ ម៉ាស៊ីនកាត់ស្មៅ និងកៅអីអង្គុយសម្រាប់អ្នកទស្សនា។
៧. ក្លិប Ubon United ផ្តោតសំខាន់លើអ្នកគាំទ្រ ។ ពួកគេនឹងសាងសង់ ហាងលក់សម្ភារៈរបស់ក្លិប និងទីកន្លែងសម្រាប់ហាត់ប្រាណ ។
៨. ក្លិប Chiangrai United នឹងប្រើប្រាស់ថវិកាសម្រាប់រៀបចំតម្លើងកៅអីកីឡាករបម្រុង។ ដាក់លូបន្ថែម និងកែលម្អកន្លែងអង្គុយ VIP ។
៩. ក្លិប Police Tero នឹងកែលម្អបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ស្នាក់នៅ ឱ្យប្រសើរឡើង ហើយក៏ដូចជាកន្លែងហាត់ប្រាណផងដែរ ។
១០. ក្លិប SCG Muangthong United នឹងកែលម្អប្រព័ន្ធភ្លើងក្នុងកីឡដ្ឋាន SCG ។
១១. ក្លិប Buriram United នឹងប្រើប្រាស់ថវិកាដើម្បីបំពាក់ប្រព័ន្ធអគ្គីភ័យក្នុងទីធ្លាកីឡដ្ឋាន ផ្លាស់ប្តូរចង្កៀងជាដើម។
១២. ក្លិប Bangkok United ក៏នឹងបំពាក់ប្រព័ន្ធការពារអគ្គីភ័យ នៅកីឡដ្ឋាន ទីលានហ្វឹកហាត់របស់ខ្លួនផងដែរ ។
១៣. ក្លិប Bangkok Glass នឹងប្តូរផ្ទាំង LED នៅកីឡដ្ឋានពួកគេឱ្យកាន់តែទាន់សម័យ ខណៈដែល ក្លិប Navy FC កែលម្អទីលានហ្វឹកហាត់ និងសម្ភារៈប្រើប្រាស់។
១៤. ក្លិប Chonburi FC, Port FC ក៏នឹងប្រើប្រាស់ថវិកាដើម្បី កែលម្អកន្លែងហាត់ប្រាណ និងប្រព័ន្ធសំខាន់ៗលើទីលានរបស់ខ្លួនផងដែរ ។

គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍របស់សហព័ន្ធប្រចាំឆ្នាំ ២០១៨ គឺជាគម្រោងដែលកំពុងតែដំណើរការក្រោមការគាំទ្រថវិកាពីព្រះមហាក្សត្រ ផ្តល់ជូនក្លិបជាលើកទីពីរ និងបន្តទៀតនៅរដូវកាល ២០១៩ ដែលក្លិបក្នុងលីគកំពូល ( Thai League 1 ) ទទួលបាន ៥លានបាត និង ក្លិបនៅលីគទី ២ដល់ទី៤ ( T2-T4 ) ទទួលបានការគាំទ្រ ១លានបាត ៕

**ចំណាំ៖ ៥លានបាត ស្មើនឹង $151,680 / ១លានបាត ស្មើនឹង $30,336

អត្ថបទប្រែសំរួលពី៖ FA Thailand

Comments