AFC Cup៖ បឹងកេត ប្រកួតបិទពូល F រសៀលនេះទល់នឹង Shan United ជាការជូនដំណើរ ក្រុមពីរផ្សេងទៀតទៅកាន់វគ្គបន្ទាប់


ថ្ងៃនេះ ជាការប្រកួតកិច្ចបង្ហើយនៃវគ្គជម្រុះពូល ក្នុងពានរង្វាន់ AFC Cup 2018 ខណៈដែលក្រុមតំណាងកម្ពុជាតែមួយគត់ បឹងកេត នឹងតទល់ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលអស់ឱកាសឡើងទៅវគ្គបន្ទាប់ទាំងពីរហើយនោះ នៅម៉ោង ៥រសៀល ក្នុងប្រទេសមីយ៉ាន់ម៉ា។


ការប្រកួតបង្រ្គប់កិច្ចនេះ ក៏ជាការជូនដំណើរទៅដល់ក្រុមរូមពូល F ពោលគឺ Home United និង Ceres Negros ដែលដណ្តើមបានកៅអីទៅកាន់វគ្គបន្ត ( Last 16 ) គ្រាដែលពួកគេត្រូវប៉ះគ្នាក្នុងថ្ងៃនេះផងដែរ ដើម្បីបញ្ចប់ប្រកួតទី ៦ ជាផ្លូវការ ។

បើទោះបីជាមិនមានឱកាសឡើងទៅបន្តទៀត ប៉ុន្តែ បឹងកេតត្រូវឈ្នះជាចាំបាច់ដើម្បីសងសឹក ក្រុមមីយ៉ាន់ម៉ាមួយនេះ ដែលធ្លាប់បានយកឈ្នះខ្លួន កាលពីជើងទីមួយ កន្លងមក ៕

លទ្ធផលជំនួបជើងទីមួយ៖ បឹងកេត ២-៣ Shan United ( Maycon | Ko Chit, Chizoba )

រូបភាពជាកម្មសិទ្ធិរបស់៖ Shan United និង AFC

Comments