កីឡាការនី ដែលទាត់ Freekick ចូលទីឥណ្ឌូនេស៊ី កាលពីឆ្នាំមុន គ្មានឈ្មោះក្នុងបញ្ជីជម្រើសជាតិ U-16 នារីឡើយ

គ្រាដែលការប្រកួតបាល់ទាត់ នឹងចាប់ផ្តើមនៅដើមខែឧសភាខាងមុខនេះហើយ ក្រុមនៃប្រទេសដែលជាសមាជិកទាំងអស់បានបញ្ជូនក្រុមបាល់ទាត់នារីរបស់ខ្លួនទៅកាន់ទីក្រុង ប៉ាឡាមបាង ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមខ្លួន ។




កម្ពុជា បានបង្ហាញបញ្ជីឈ្មោះក្រុមបាល់ទាត់នារី អាយុក្រោម ១៦ឆ្នាំ របស់ខ្លួនចំនួន ២១ នាក់ ប៉ុន្តែមិនឃើញមានឈ្មោះ កីឡាការនី មួយរូបដែលបានទាត់បាល់ Free Kick បញ្ចូលទីក្រុមឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៧ ក្នុងពានរង្វាន់ដូចគ្នានេះឡើយ នោះគឺកីឡាការនី ភឺន ស្រីល័ក្ខ របស់ក្លិបបាល់ទាត់នៃអង្គការសាន់រ៉ាយ ។



ខាងក្រោមគឺបញ្ជីឈ្មោះត្រៀមប្រកួតពានរង្វាន់  AFF U16 Girl's Championship 2018៖

តោះ !!! មកធ្វើការទស្សនាគ្រាប់បាល់ដែលកីឡាការនីឆ្នើមរូបនេះ ទាត់បាល់ពិន័យ Free Kick បញ្ចូលទីក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី ក្នុងវគ្គជម្រុះពូល B ពានរង្វាន់ AFF U15 Girl's Championship 2017 កន្លងទៅ ។

 

យ៉ាងណាមិញ សង្ឃឹមថាការបង្ហាញខ្លួនរបស់ក្រុមបាល់ទាត់នារី អាយុក្រោម ១៦ឆ្នាំ កម្ពុជា នឹងធ្វើបានល្អ ក្នុងការប្រកួតពានរង្វាន់មួយនេះ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំ ២០១៧៕

កាលវិភាគប្រកួតរបស់កម្ពុជាពេញលេញ សូមចុចទីនេះ !!!

Comments