លីគកំពូលកម្ពុជា ក្រោយចប់សប្តាហ៍ទី ៥



ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ប្រចាំរដូវកាល ២០១៨ បានបញ្ចប់សប្តាហ៍ទី ៥ របស់ខ្លួនកាលពីសប្តាហ៍កន្លងទៅនេះ ដោយឃើញថាក្រុម ណាហ្គាវើល និងបឹងកេត បន្តឈ្នះដូចគ្នា ប្រជែងតារាងពិន្ទុលំដាប់កំពូល។


អំឡុងពេលជាមួយគ្នានោះផងដែរ វិសាខា ដែលជាក្រុមថ្មីថ្មោង ក៏បានងើបខ្លួនឡើងមកវិញ ដោយយកឈ្នះវេស្ទើនភ្នំពេញ ៣-០ ពោលគឺក្រោយពីរងបរាជ័យដំបូងក្នុងសប្តាហ៍ទី ៤ ទល់នឹង អាស៊ីអឺរ៉ុប ២-០ ។

ក្រឡែកទៅមើលក្រុមខ្លាំងពីរវិញ គឺ ព្រះខ័នរាជស្វាយរៀង បានសំពង ភ្នំពេញក្រោន ៦-៣ បំបែកកំណត់ត្រា ប្រកួតដែលមានគ្រាប់បាល់ស៊ុតចូលទីច្រើនជាងគេ (Highest Scoring) ពោលគឺ ៩គ្រាប់ ដែលក្រសួងការពារជាតិបានបំបាក់ វេស្ទើនភ្នំពេញ ៨-០ ក្នុងសប្តាហ៍ទី ៤ កន្លងមក។

លទ្ធផលសរុប សប្តាហ៍ទី ៥៖
Source: Cambodia Football Data
តារាងពិន្ទុក៏បានបង្ហាញឲ្យឃើញដូចរូបបង្ហាញខាងក្រោម៖
Source: Cambodia Football Data

Comments