ជម្រើសជាតិកម្ពុជា U-21 ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបទល់នឹងឡាវ នៅថ្ងៃសៅរ៍


ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២១ ឆ្នាំ បានចេញដំណើរទៅកាន់ប្រទេសព្រុយណេ កាលពីព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨កន្លងទៅនេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់សម្តេចព្រុយណេ Hassanal Bolkiah Trophy 2018 ។


ជាមួយនឹងការធ្វើដំណើរទៅនេះផងដែរ សមាសភាពកីឡាករសរុប ២៣នាក់ ដែលមានលាយឡំយុវជនអាយុក្រោម ២១ឆ្នាំ បូករួមនឹងកីឡាករឈុតធំ ០៣រូបផងដែរ គឺ សឿយ វិសាល សុះ ស៊ូហាណា និង ឃួន ឡាបូរ៉ាវី ដែលសុទ្ធសឹងជាកីឡាករមិនស្ថិតក្នុងកម្រិតយុវជន ។
ប្រកួតដំបូងរបស់ក្រុមយុវជនគោព្រៃកម្ពុជា (រហ័ស្សនាម) លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកនឹងត្រូវរៀបចំក្រុមតទល់នឹងក្រុមជម្រើសជាតិឡាវ U-21 ក្នុងប្រកួតដំបូងបំផុត នៅថ្ងៃទី ២៨ ខែ មេសា ខាងមុខនេះ ។

ពេលវេលាប្រកួត៖ ៧ និង ១៥ នាទីយប់ (ម៉ោងកម្ពុជា)
ទីលាន៖ Hassanal Bolkiah National Stadium (BSB)

រូបភាពជាកម្មសិទ្ធិរបស់៖ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា

Comments