ក្នុងពានរង្វាន់ស្តេចព្រុយណេ មានតែ U-21 កម្ពុជាមួយគត់ មិនទាន់ប្រកួត


គ្រាដែលការប្រកួតពានរង្វាន់ស្តេចព្រុយណេ Hassanal Bolkiah Trophy 2018 ចាប់ផ្តើមតាំងពីថ្ងៃទី ២៣ ខែ មេសា កន្លងមក ឃើញថាការប្រកួតចំនួន ០៣គូ បានបញ្ចប់ទៅហើយ ដោយក្នុងពូល A ពីរគូ និងក្នុងពូល B មួយគូ ក្នុងនោះមានតែកម្ពុជាទេ ដែលពុំទាន់មានការប្រកួត។

ឆ្លងកាត់ថ្ងៃប្រកួតថ្ងៃទីមួយ ( ២៣ ខែ មេសា ) ក្រុមម្ចាស់ផ្ទះព្រុយណេ បានរងបរាជ័យដោយសារតែ ក្រុមទីម័រខាងកើត ១-0 ខណៈដែល ថៃ ស្មើគ្នាជាមួយមីយ៉ាន់ម៉ា ១-១ ក្នុងថ្ងៃជាមួយគ្នានោះ ។


លុះដល់ថ្ងៃទី ២៤ ខែ មេសា ជាការបើកឆាកពូល B សិង្ហបុរី ក៏បានបំបាក់ ឡាវ ដោយលទ្ធផល ៥-១ ឈរកំពូលតារាងពូល B ដែលមានតែ ៣ក្រុមរួមជាមួយកម្ពុជា។



កម្ពុជា ត្រូវប្រកួតលើកដំបូងក្នុងពានរង្វាន់យុវជនមួយនេះ នៅថ្ងៃទី ២៨ ខាងមុខប៉ះជាមួយនឹងឡាវ វេលាម៉ោង ១៩:១៥នាទី (ម៉ោងកម្ពុជា) ដើម្បីប្រជែងជាមួយសិង្ហបុរី ខណៈដែលក្រុមទាំងពីរ នឹងប៉ះគ្នានៅថ្ងៃទី ៣០ ក្នុងជំនួបបិទពូល ។


សូមបញ្ជាក់ថា សម្រាប់លក្ខខ័ណ្ឌនៃកម្មវិធីប្រកួត ក្រោយក្រុមទាំងអស់ប្រកួតចប់តាមពូលនិមួយៗ ក្រុមលេខ១ ពូល A ត្រូវជួបក្រុមលេខ២ ពូល B ខណៈដែលក្រុមលេខ ១ ពូល B ប៉ះក្រុមលេខ ២ ពូល A ៕

អត្ថបទពាក់ព័ន្ធ៖ ជម្រើសជាតិកម្ពុជា U-21 ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបទល់នឹងឡាវ នៅថ្ងៃសៅរ៍

រូបភាពជាកម្មសិទ្ធិរបស៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា / HBT 

Comments